Monday, August 21, 2017

អាថ៌កំបាំងដើមននោង (The secret of Luffa Gourd)

·   0


   ននោងគឺជារុក្ខជាតិវល្លិ៍មួយប្រភេទដែលប្រជាជនខ្មែរចូលចិត្តដាំនៅក្បែរៗផ្ទះទុកគ្រាន់យកផ្លែរបស់វាធ្វើជាបន្លែជាតៗគ្នាមក។ ប៉ុន្តែននោងមានអត្ថប្រយោជន៍ច្រើនជាងនេះទៅទៀតសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរយើង។
មានដូចជា៖

·         ដើម ៖ ដើមននោងផ្នែកខាងចុងរបស់វា(ត្រួយ) គេអាចយកមកធ្វើជាបន្លែសម្រាប់ស្លរកកូរបានយ៉ាងឆ្ងាញ់ មួយវិញទៀតគេយកត្រួយរបស់វាហ្នឹងមកធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺសើរស្បែក(រើមតូចៗ) ដោយគ្រាន់តែយកត្រួយហ្នឹងមកច្របាច់ឱ្យម៉ត់ រួចហើយលាយជាមួយម្ស៉ៅសម្រាប់លាបឱ្យទារក បន្ទាប់មកយកមកបិតពីលើកន្លែងដែលកើតរើមនោះតែពីរទៅបីដងបោះណ្ណោះនឹងជាសាសស្បើយជាក់ជាពុំខាន។

·         ស្លឹក ៖ ស្លឹកននោងខ្ចីៗឬចាស់ៗល្មម គេយកមកហាន់ឱ្យល្អិតៗលាយជាមួយកន្ទក់ដើម្បីធ្វើជាចំណីសត្វ រីឯស្លឹកដែលមានព័ណ៌លឿងតិចៗ គេយកវាមកធ្វើជាឱសថសម្រាប់ព្យាបាលជំងឺនោមទាស់ គឺគ្រាន់តែយកស្លឹកននោងជិតទុំទាំងនោះចំនួនមួយក្ដាប់ដៃ យកមកដាំទឹកឱ្យពុះហើយទុកឱ្យត្រជាក់ រួចហើយញ៉ាំតែពីទៅបីដងប៉ុណ្ណោះនឹងជាជាក់មិនខាន។

·         ផ្កា ៖ ផ្កាននោងដែលមិនទាន់រីកគេយកវាមកធ្វើជាបន្លែបានពិសេសគឺសម្រាប់ស្លរកកូរ ដ៏មានឱជារសយ៉ាងឆ្ងាញ់ពិសារ រីឯផ្កាកំពុងរីកវិញគេយកមកធ្វើនំឬធ្វើជានុយសម្រាប់បញ្ឆោតកង្កែប ដើម្បីឱ្យវាមានភាពងាយស្រួលក្នុងការស្ទូច។


·         ផ្លែ ៖ ផ្លែខ្ចីគេយកមកកោសសំបកចេញហើយស្ងោរ ចំហុយ ឬដុតធ្វើជាបន្លែអន្លួកដ៏ឆ្ងាញ់ពិសារ(រសផ្អែម)។ ផ្លែចាស់គេយកមកធ្វើជាឱសថយ៉ាងបានប្រសិទ្ធិភាព ដោយគ្រាន់តែយកននោងចាស់ទាំងនោះមកស្ងោរឬដុតរួចច្របាច់យកទឹកវាញ៉ាំ ដើម្បីព្យាបាលជំងឺនោមទាស់បានយ៉ាងមានប្រសិទ្ធិភាព។ ផ្លែទុំគេបកសំបកខាងក្រៅវាចេញ ដើម្បីយកសាញរបស់វាទុកគ្រាន់ដុសឆ្នាំង រីគ្រាប់របស់វាយកមកធ្វើជាថ្នាំសម្រាប់ជួយប៊ឺតខ្ទុះ គឺគ្រាន់តែយកគ្រាប់របស់វាចំនួនប្រាំពីរគ្រាប់ បកសំបកចេញនិងអង្ករដំណើបចំនួនប្រាំពីរគ្រាប់ដែរ ហើយបុកឬដំឱ្យម៉ត់ រួចដាក់ទឹកឱ្យវាស់មតិចៗមកបិតលើបូសនោះជាកាស្រេច។
ដូចនេះយើងគ្រប់គ្នាគួរតែដាំននោងមួយដើមនៅជិតផ្ទះ។

Subscribe to this Blog via Email :