
ត្នោតគឺជារុក្ខជាតិម្យ៉ាងដែលមានដើមមូលធំខ្ពស់
តែមិនមានមែកទេ។ ត្នោតគឺជារុក្ខជាតិតំណាងឱ្យជាតិ(ខ្មែរ)
និងមានអត្ថប្រយោជន៍ជាច្រើនស្ទើតែរាប់មិនអស់សម្រាប់ប្រជាជនខ្មែរ គឺចាប់តាំងពីឫសរហូតដល់ចុងរបស់វា។
គុណប្រយោជន៍ទាំងនោះរបស់ដើមត្នោតមានដូចជា៖
·
ឫស ៖ ឫសត្នោតមានគុណប្រយោជន៍ផ្នែកវិជ្ជសាស្រ្តបូរណខ្មែរ
ពិសេសឫសទទឹងថ្ងៃ។
·
ដើម ៖
យើងអាចយកប្រយោជន៍បានយ៉ាងច្រើនពីដើមត្នោត ដូចជាធ្វើទូក ក្ដា រនង រនូត រនាប ផ្ទោង
ផ្លាន វត្ថុអនុស្សាវរីយ៍ និងអ្វីផ្សេងៗជាច្រើនទៀត។
·
ស្លឹក ៖
យើងយកមកចងឬដេរភ្ជាប់គ្នាមកធ្វើជាកណ្ដប់ ដំរៀបហើយគាបដោយឫស្សីធ្វើជាជញ្ជាំង មួកស្លឹកត្នោត(ដែលបង្ហាញពីអត្តសញ្ញាណជាតិផងដែរ)
ស្មុក កណ្តំ វត្ថុអនុស្សាវរីយ៍ វេចនំ ដុតអប់បំពង់ទឹកត្នោតផ្អែម(ឱ្យមានក្លិនឆ្ងុយម្យ៉ាង) ដុតធ្វើជាក្បុង
និងអ្វីផ្សេងៗជាច្រើន ទៀត។
·
ផ្កា ៖
ទាំងផ្កាញីនិងឈ្មោលគេអាចផលិតជាទឹកត្នោតផ្អែមឬជូរបានយ៉ាងមានរសជាតិជាទីពេញ ចិត្ត ជាពិសេសទឹកត្នោតផ្អែមអាចយកទៅចម្រាញ់ឱ្យទៅជាស្ករត្នោតដ៍មានឱជារស មួយវិញទៀតផ្កាឈ្មោលគេយកមកធ្វើជាឱសថបូរាណខ្មែរ។
·
ផ្លែ ៖ ផ្លែខ្ចី
គេយកមកធ្វើជាបន្លែដ៍មានរសជាតិយ៉ាងឆ្ងាញ់ពិសារ។
ផ្លែចាស់ គេយកសាច់របស់វាមកញ៉ាំឆៅបាន
មួយវិទៀតយកមកធ្វើជាបង្អែមយ៉ាងឆ្ងាញ់ ពិសារផងដែរ។
ផ្លែទុំ
យកមកច្របាច់ជាមួយទឹកនិងលាយអំបិលតិចៗឱ្យគោស៊ីដើម្បីឱ្យគោឆាប់ឡើងសាច់ ធ្វើជាចាហួយត្នោត ធ្វើជានំត្នោតអង្ករឬនំត្នោតម្ស៉ៅយាងមានឱជារស។
គ្រាប់
ពេលវាដុះពន្លកចូលទៅក្នុងដី
យើងយកគ្រាប់នោះមកពុសដើម្បីយកកំពីង របស់វាមកញ៉ាំគ្រាន់កំដរមាត់
ពិសេសក្មេងៗចូលចិត្តណាស់។
·
ធាង ៖
គាវគឺជាគល់របស់ធាង គេយកមកដំដើម្បីហូតយកសរសៃរបស់វាឬគេហៅថាជក់
មកធ្វើជា អំបាស(ជក់ត្នោត) វិញជាខ្សែ និងវត្ថុផ្សេងៗទៀត។
·
គម ៖
ជាផ្នែកខ្ចីរបស់ដើមនៅត្រងករបស់វា ហើយវាជាបន្លែស្រស់មួយប្រភេទយ៉ាងមានឱជារស។
សរុបមកដើមត្នោតពិតជាមានគុណប្រយោជន៍ដ៏ច្រើនស្ទើតែរាប់មិនអស់សម្រាប់ប្រជាជនខ្មែរ ដូច្នេះយើងដែលជាប្រជាជនខ្មែរ គួរតែនាំគ្នាថែរក្សាសម្បត្តិដូនតាយើងឱ្យគង់វង់យូរអង្វែងជាដរាប រាងទៅ។
1 comments:
Write commentsBorgata Hotel Casino & Spa, Atlantic City, NJ - KTVU
ReplyBorgata Hotel Casino & 과천 출장샵 Spa is located in Atlantic City, NJ. The property's 3,900 영천 출장샵 guest 사천 출장마사지 rooms are air-conditioned, with 김포 출장마사지 a sofa, 안산 출장안마 sitting areas,